Post News Media ព័ត៌មានជាតិ តោះមកស្គាល់មុ...

តោះមកស្គាល់មុខសញ្ញា ប្រើ​ល្បិច​បោក​ក្មេង​សិស្សសាលា ដោះ​យក​គ្រឿងអលង្កាយ៉ាងសកម្ម ដែលសមត្ថកិច្ចឃាត់ខ្លួនបាន..

កណ្ដាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ខណ:ដែលជនសង្ស័យរូបនេះគឺជាមុខសញ្ញា ប្រើ​ល្បិច​បោក​ក្មេង​សិស្សសាលា ដោះ​យក​គ្រឿងអលង្កាយ៉ាងសកម្ម។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខឹ​ម រ៉េ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បានធ្វើល្បិចខូចហ្វ្រាំងម៉ូតូ នៅពេលដែលក្មេងៗសិស្សសាលាចេញពីរៀន ហើយបានហៅក្មេងស្រី៤នាក់ឲ្យឈប់ និងបាននិយាយល្បូងដោយប្រើពាក្យសម្តីធ្វើជាស្គាល់និងឪពុកម្តាយក្មេងរងគ្រោះ ហើយប្រាប់ថាម្តាយឲ្យយកគ្រឿងអលង្ការ ព្រោះខ្លួនជាជាក្រឡឹង ទើបក្មេងទាំងនោះជឿក៏ដោះគ្រឿងអលង្ការឲ្យតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់បន្តទៀត៕

Loading...