ព័ត៌មានជាតិ

រន្ធត់ណាស់! ​បុរស​ម្នាក់ ត្រូវរថយន្តបុកកិន អូស​ជាង៣០ម៉ែត្រ ធ្លាយ​ពោះ ស្លាប់ភ្លាមៗតែម្តង

ស្វាយរៀង: ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ រវាង​រថយន្ត​ដឹក​ដី បុកនិង​ម៉ូតូ​មួយគ្រឿង​​ពេញទំហឹង បណ្ដាលឲ្យកិនស្លាប់បុរសម្នាក់ នៅលើ​ដងផ្លូវ​ជាតិ​លេខ១ ត្រង់ចំណុច​ភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង។

ជនរងគ្រោះ​ឈ្មោះ ហេង អាយុ៤១ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប មុខរប​ជា​អ្នកលក់​សាច់គោ។ ​រថយន្ត​បង្ក​ពាក់​ស្លាក​លេខ កំពង់ចាម 3A-5 751 បើកបរ​ដោយ​បុរស​ឈ្មោះ ពត ដឹ​ម អាយុ៣៤ឆ្នាំ មុខរបរ​បើករថយន្ត បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញរថយន្ត​ដឹក​ដី​មួយគ្រឿង បើក​យ៉ាង​លឿន​ ធ្វើដំណើរ​ពីទិសខាងលិច​ឆ្ពោះទៅ​​កើត លុះដល់​ចំណុច​កើតហេតុ ស្រាប់​តែមាន​ម៉ូតូ​ពីរ​គ្រឿង បាន​បើក​វ៉ា​​គ្នាក៏​រេ​ចង្កូត​ចូល​ចំ​ផ្លូវ​រថយន្ត ដែល​កំពុងតែ​បើកបរ​ស្រប​ទិសដៅ​គ្នា បណ្ដាលឲ្យ​បុក​​ពេញទំហឹង ​​ដោយរថយន្តអូស​ជាង៣០ម៉ែត្រ ទើប​ជាន់​ប្រាំង​ជាប់ ធ្វើ​ឲ្យ​ភាគី​ខាង​ម៉ូតូ​ធ្លាយពោះវៀន ស្លាប់ភ្លាមៗតែម្តង។

ក្រោយពេល​កើតហេតុ ​វត្ថុតាងម៉ូតូ និងរថយន្ត រួមទាំងតៃកុងត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​អធិការ​រដ្ឋា​ន​ស្រុក​ស្វាយទាប ដើម្បីរង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់។ ចំណែកសព​ បានប្រគល់​ឲ្យទៅគ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់