Post News Media ព័ត៌មានជាតិ ជនស​​ង្ស័​​​យ...

ជនស​​ង្ស័​​​យ​ចំ​នួន០៨ នាក់ ពាក់ព័ន្ធនៅក្នុងសំណុំរឿងពីរផ្សេងគ្នា ត្រូវនគ​របាលខណ្ឌសែនសុខ បញ្ជូនទៅតុលាការ

ភ្នំពេញ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៨នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធនៅក្នុង​សំណុំរឿង០២ផ្សេងគ្នា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលករណីទី១ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ​និងករណី ទី២ អំពើលួចម៉ូតូពីប្រជាពលរដ្ឋ។ ​

​បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានធ្វើការបង្កាបកន្លងមក ក្នុងមូរដ្ឋានខណ្ឌសែនសុខ​ ហើយបានបញ្ចប់និតិវិធី សាកសួរ និងកសាងសំណុំរឿង​បញ្ជូនទៅតុលានៅថ្ងៃនេះតែម្តង​។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកវរសេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ​ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ
សែនសុខទាំងអស់ សូមជួយសហការណ៍ និងផ្តល់ដំណឹងមក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោក ចុះទៅបង្ក្រាបឲ្យ​ទាន់ពេលវេលាផង​ដែ​រ​៕

Loading...