ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ភ្លាមៗ ក្រោយកាន់ដាវដើរកាត់ផ្លូវ បង្កការភ័យខ្លាចដល់ពលរដ្ឋ

ភ្នំពេញ: បុរសម្នាក់កាន់ដាវ ដើរឆ្លងកាត់ផ្លូវ បានបង្កឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ទើបរាយការណ៍ដល់សមត្ថកិច្ច ចុះឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង១០យប់ថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវបេតុង ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមាន ឈ្មោះ ហៃ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៥ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារដកហូតបាន ៖ ដាវកែច្នៃចំនួន ០១ដើម ។

ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងករណីខាងលើ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានចុះដល់ចំណុចកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យ យកមកសួរនាំ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់