ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទបង្កហិង្សាដោយចេតនា

កណ្តាល: នៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថស្រុកពញាឮ ដឹកនាំដោយលោកមេបញ្ជាការស្រុក ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៤៩ ដកបចខ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ សន សារ៉ុម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិលដើមទឹក ឃុំវិហាលួង ស្រុកពញាឮ ជាប់ចោទពីបទ បង្ករបួសដោយចេតនា ហើយមិនចូលខ្លួន តាមការកោះហៅរបស់តុលាការ នៅចំណុចផ្លូវលំស្រែប្រាំង ភូមិអំពិលដើមទឹក ឃុំវិហាលួង ស្រុកពញាឮ។

បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្ត៕

មតិយោបល់