Post News Media ព័ត៌មានជាតិ ​ជនបរទេសម្នាក...

​ជនបរទេសម្នាក់ ផឹកស្រវឹងអុកឡុករករឿងនារីៗនៅក្នុងបារបារាំងមួយកន្លែង ត្រូវនារីនោះវាយបែកក្បាល..!

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសជាជនបរទេសម្នាក់ បានចូលផឹកស៊ីនៅក្នុងបារបារាំងមួយកន្លែង ពេលផឹកស្រវឹងរករឿងនារីៗដែលនៅក្នុងបារនោះនិងអុកឡុកមិនឲ្យលុយ ត្រូវនារីៗនោះវាយបែកក្បាល កាលពី​វេលាម៉ោង​១​និង៣០នាទីយប់ រំលងអធាត្រ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ​១៣០ ក្នុងបារបារាំងមួយកន្លែង សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

​​​ជនជាតិបរទេសខាងលើ​មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ អាយុ​ប្រហែល​៣១ឆ្នាំ​។

ក្រោយពេលកើតហេតុបានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួលដើម្បីជនជាតិបរទេសនោះព្រមឡើងរថយន្តសង្គ្រោះរួចទៅព្យាបាលផងដែរ៕

Loading...