ព័ត៌មានជាតិ

ឈរចាំមិត្ត​ភក្ដិ​នៅ​ក្នុង​ហាង​ចិន​ ឆាវ ស៊ីង ត្រូវ​ក្រុមចោ​វាយ​ប្លន់​យក​ម៉ូតូ​ស្កប់​ពី​បាន​សម្រេច​

ភ្នំពេញ: យុវជន​២នាក់​ កំពុង​​ឈរចាំមិត្ត​ភក្ដិ​នៅ​ក្នុង​ហាង​ចិន​ ត្រូវ​ក្រុមចោ​វាយកាប់​ប្លន់​យក​ម៉ូតូ​ស្កប់​ពី​​ដោយ​សុវត្ថិភាព​ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​២និង៣០នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ កែង​ផ្លូវ​បេតុង​ ភោជនីយដ្ឋាន​ ញ៉ូវ​ថោន​ ស្ថិត​នៅ​ក្នុង​ បុរី​ញ៉ូវ​ថោន​ ក្នុង​ភូមិ​ព្រៃ​ទា១​សង្កាត់​ ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​។

ម៉ូតូ​ដែល​ជន​សង្ស័យ​ប្លន់​ម៉ាក​ ស្កប់​ពី​ ពណ៌​ស ​ពាក់ស្លាកលេខ ​ភ្នំពេញ ​1CO -7617 ស៊េរី​២០១៤ ឡើងស៊េរី២០១៦​។

ជនរងគ្រោះ​ឈ្មោះ​ គិន​ ម៉េង​គាង ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ មុខរបរជាង​កញ្ចក់​ ស្នាក់នៅ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែនជ័យ​ មាន​ស្រុកកំណើតនៅ​ ភូមិ​ វ៉ារ្វិន​ស្រុក​ កង​មាស​ ខេត្ត​កំពង់ចាម​ និង​ជនរងគ្រោះ​ ម្នាក់ទៀត​ឈ្មោះ​ រ៉ាន់​ ឌី​ អាយុ២២ឆ្នាំ​ មុខរបរ​ ជាង​ដែក​ ស្នាក់នៅភូមិដំណាក់ធំ២ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​។ ​ចំណែក​ឯ​ជនសង្ស័យ​មានគ្នា​ ៥នាក់​ជិះ​ម៉ូតូ​ ចំនួន​២គ្រឿង​ម៉ាក​ឌ្រីម​សង់​មិន​ចាំ​ ស៊េរី​ទាំង​២គ្រឿង​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​ បាន​និយាយ​ថា​ នៅ​មុនពេល​កើតហេតុ​ ជនរងគ្រោះ​​ទាំង​២នាក់​ ខាងលើ​កំពុង​ឈរ​ចាំ​ មិត្ត​ភក្តិ​ ដែល​នៅ​ ក្នុង​ហាង​ចិន​យីហោ​ ឆាវ​ ស៊ីង​ ជិត​កន្លែង​កើត​ហេតុ​ បន្ទាប់​មក​ ស្រាប់​តែ​មាន​ ជន​សង្ស័យ​ មានគ្នា៥នាក់ជិះ​ម៉ូតូ​ចំនួន​២គ្រឿង​ម៉ាក​ឌ្រីម​សង់​ទាំង​២ដោយ​មិន​ចាំ​ស៊េរី​បាន​ធ្វើ​ សកម្មភាព​ យក​ ដាវ​ដេញ​កាប់​ទៅលើ​ ជនរងគ្រោះ​ បណ្តាល​ឲ្យ​ត្រូវ​ចំនួន​មួយ​ដាវ​ ចំកំភួនដៃខាង​ស្តាំ​ធ្វើ​ឲ្យ​​ភ័យ​រត់​ចោល​ម៉ូតូ​ ហើយ​ ត្រូវ​ក្រុម​ជនសង្ស័យ​​ យក​ម៉ូតូ​បាន​​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ តេ​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​ បន្ទាប់​មក​លោក​នាយ​ប៉ុស្តិ៍​ចោមចៅ​៣​បាន​មកដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ ដើម្បី​ស៊ើប​សួរ​ ព័ត៌មាន​ពី​ជន​រងគ្រោះ​ដើម្បី​ ស៊ើបអង្កេត​រក​មុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ ប៉ុន្តែ​ជន​រង​គ្រោះ​​មិន​ទាន់​បាន​ ដាក់​ពាក្យ​បណ្ដឹង​នៅ​ឡើង​ ដោយ​មិត្តភក្ដិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​សិន​ចាំ​ពេល​ថ្ងៃ​នឹង​មក​ដាក់​ពាក្យបណ្តឹង៕

មតិយោបល់