ព័ត៌មានជាតិ

បង្ក្រាបបានមុខសញ្ញាករណីជួញដូរគ្រឿងញៀនប្រុសស្រី៤នាក់ ដកហូតបានទាំងកាំភ្លើងនិងគ្រឿងញៀន

សៀមរាប: ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ដែលជាមុខសញ្ញាករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើកាតឃាត់ខ្លួនបានកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប សៀមរាប។

ក្នុងនោះដែរ កម្លាំងអាវុធហត្ថធ្វើការដកហូតបានគ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៧​កញ្ចប់ ទូរស័ព្ទដៃ​៣​គ្រឿង និង​កាំភ្លើងខ្លីK54 ចំនួន២​ដើម ​មាន៧​គ្រាប់​ ពេលនេះត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅកាន់តុលាការហើយ៕

មតិយោបល់