Post News Media ព័ត៌មានជាតិ មន្ត្រីយោធា ក...

មន្ត្រីយោធា កងអន្តរាគមន៍លេខ២ម្នាក់ ដួលម៉ូតូបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម!

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមន្ត្រីយោធា កងអន្តរាគមន៍លេខ២ម្នាក់បានដួលម៉ូតូបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង២០នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចព្រៃសហគមន៍គាមរមាស ផ្លូវគ្រួសក្រហម ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧតរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡុង គន់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់ភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧតរមានជ័យ មុខរបរជាយោធាកងអន្តរាគមន៍លេខ២ បានបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ បណ្តាលឲ្យធ្លាក់មកម្ខាងផ្លូវបោកបែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ រួចសន្និដ្ឋានថាពុំពាក់ព័ន្ធករណីឃាតកម្មឡើយ ហើយបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...