Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះរោ...

អគ្គិភ័យឆេះរោងឆ្អើរត្រីយ៉ាងសន្ធោសន្ធៅ រលាកមុខម្ចាស់ទីតាំងមួយចំហៀង!

បាត់ដំបង: អគ្គិភ័យមួយបានឆាបឆេះរោងឆ្អើរត្រីយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១២ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុមទី១៤ ភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ហេតុការណ៍នេះ បានឆេះរោងឆ្អើរត្រីធ្វើពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ និងត្រីឆ្អើរអណ្តែងអស់មួយចំនួន ដែលម្ចាស់ឈ្មោះ យ៉េប ម៉ាស់ ភេទស្រី អាយុ៧២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ បណ្តាលឲ្យខូចខាតឆេះរោងឆ្អើរត្រី១ខ្នង ទំហំ ៣ម៉ែត្រ X៤ម៉ែត្រ ឆេះត្រីឆ្អើរអណ្តែងមួយចំនួនធំ និងរងរបួសធ្ងន់មនុស្សម្នាក់ (រលាកមុខ មួយចំហៀង ជាម្ចាស់)​ សរុបគិតជាទឹកប្រាក់ ប្រហែល ១២លានរៀល។

ចំណែកមូលហេតុ បណ្តាលមកពីភ្លើងឆ្អើរត្រីឆេះខ្លាំង ទើបបណ្តាលឲ្យឆាបត្រីឆ្អើរ និងពុំបានចេញរថយន្តពន្លត់អគ្គិភ័យនោះទេ៕

Loading...