ព័ត៌មានជាតិ

មនុស្សឥឡូវសាហាវណាស់! បុរសម្នាក់ យកទឹកអាស៊ីតជះលើស្ត្រីម្នាក់របួសធ្ងន់ ហើយផឹកទឹកអាស៊ីតនោះដោយខ្លួនឯងស្ទើរស្លាប់ស្ទើររស់!..

កំពង់ធំ: ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណ:ដែលត្រូវបុរសជាជនសង្ស័យម្នាក់ បានយកទឹកអាស៊ីតមកជះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រោយពីជះទៅលើជនរងគ្រោះរួច ជនសង្ស័យក៏យកទឹកអាស៊ីតនោះផឹកចុះមកក្នុងពោះ បណ្តាលឲ្យរបួសធ្ងន់ធ្ងរដូចគ្នា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិត្រពាំងត្រុំ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿង វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិព្រៃជុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង បានយកទឹកអាស៊ីតទៅជះលើស្ត្រីរងគ្រោះឈ្មោះ យ៉ង់ សុផុល អាយុ២១ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏លើកទឹកអាស៊ីតនោះផឹកខ្លួនឯងតែម្តង បណ្តាលឲ្យរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង៕

មតិយោបល់