ព័ត៌មានជាតិ

​ធ្លាក់ទូកុងតឺន័រសង្កត់លើរថយន្តបែន បណ្តាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែង!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត៦៩ មានរថយន្ត​ម៉ាក ពុយសូ ពណ៌ ស លាយខៀវ ពាក់ស្លាកលេខ តាកែវ3A-0728 បើកមកពីទិសលិចទៅកើត ក៏បានអែបមកខាងឆ្វេងដៃស្រាប់តែធ្លាក់ទូកុងតឺន័រចំលើក្បាលរថយន្តប៉ែន ពណ៌ស្ក ពាក់ស្លាកលេខ pp២១១៨(ឈប់ខាងជើងផ្លូវ) អ្នក​បើកបរឈ្មេះ ជា ពេញ ភេទប្រុស អាយុ​៣២ឆ្នាំ រស់​នៅផ្សារ ត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកបរកុងតឺន័រ​ចុះរត់បាត់។

ចំពោះករណីនេះ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន កសាងសំណរឿងតាមនីតិវិធី៕​

មតិយោបល់