Post News Media ព័ត៌មានជាតិ ​​កែច្នៃបំពង់...

​​កែច្នៃបំពង់ស៊ីម៉ាំងឲ្យឮអួតគេ! ​បង្កការរំខានពេញក្រុងច្បារមន ត្រូវសមត្ថកិច្ចបង្រ្កាបបាន!​

កំពង់ស្ពឺ: នៅ​រសៀល​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ​កម្លាំងនគរបាលចរាចរណ៍បានធ្វើការឃាត់ម៉ូតូមួយគ្រឿងម៉ាក​ Exciter ពណ៌ខៀវ គ្មានស្លាកលេខ បំពាក់បំពង់ស៊ីមាំងឮខុសប្រក្រតី​(ផ្សាកាត់បំពង់ទីប)​ នៅ​រង្វង់មូលវិមានឯករាជ្យ ក្បែរសា​លាខេត្ដកំពង់ស្ពឺ។​

​អ្នកបើកបរដោយឈ្មោះ យន វណ្ណឌី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆ្លើយ​ថាខ្លួនជាម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ ហើយប្រាប់ថា​បំពង់​ស៊ីម៉ាំង​នេះគឺខ្លួនបានឲ្យជាងកែច្នៃកាត់ទីប​ ធ្វើ​យ៉ាងណា​ឲ្យ​ឮសម្លេងស្រួយលាន់ខ្លាំង ព្រោះពេលជិះក្បែរគេគឺរោទ៍ទៅអ្នកជិតខាងភ័យគេចតែម្ដង​។

ករណី​ទី២៖ ឃាត់ម៉ូតូ​២គ្រឿង បន្ថែម​ទៀត​ ម៉ាក​ MSX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរ​ដោ​យឈ្មោះ វឿន វណ្ណនី ភេទប្រុស អាយុ​២៣​ឆ្នាំ រស់នៅភូមិអង្គសិរី​ ឃុំភ្នំបាត ស្រុកពញ្ញាឭ ខេត្តកណ្ដាល និងម៉ាក MSX ពណ៌ស គ្មានស្លាកលេខ បើកបដោយឈ្មោះ ផល រ៉ូត ភេទប្រុស អាយុ​១៨​ឆ្នាំ រស់នៅភូមិស្វាយលាភ ឃុំទំនប់ធំ ស្រុកពញ្ញា​ឮ ខេត្តកណ្ដាល។

បច្ចុប្បន្ន ​ម៉ូតូទាំង៣គ្រឿងត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ​ ដើម្បី​រង់ចាំ​នីតិវិធី​ អញ្ញើញ​អាណាព្យាបាល​ /​ ឪពុ​ក​ម្ដាយ​ សាច់សារ​លោហិត​ មកធ្វើ​កិច្ច​សន្យា​ធានាទទួល​យកទៅ​វិញ​ ដើម្បី​ធ្វើការ​​អប់រំ​ណែនាំ​ឲ្យ​ក្លាយជាពលរដ្ឋល្អ​នៅក្នុង​សង្គម​៕

Loading...