ព័ត៌មានជាតិ

កម្លាំងរាជអាវុធហត្ថ ចុះបញ្ឈប់ការដ្ឋានជីកកកាយដីភ្នំខុសច្បាប់ ចំនួន២ទីតាំងផ្សេងគ្នា!

បន្ទាយមានជ័យ: កាលពីថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់ ចំនួន២គោលដៅ ១-នៅចំណុចភ្នំស្រេះ ស្ថិតនៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ និងទី២-នៅចំណុចភ្នំតាដុង្គ ស្ថិតនៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក ។

ដោយទទួលបទបញ្ជាពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានវិធានការរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបច្ចេកទេសសន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានចុះប្រតិបត្តិការហាមឃាត់ និងបញ្ឈប់ការជីកកកាយដីភ្នំដោយខុសច្បាប់ លើគោលដៅចំនួន ២ចំណុចខាងលើ និងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៦នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ -អេស្កាវ៉ាទ័រ ចំនួន២គ្រឿង -សាស័រ ចំនួន១គ្រឿង -ម៉ាស៊ិនកិនថ្ម ចំនួន ០១គ្រឿង និងរថយន្តដឹកដី ចំនួន៣គ្រឿង ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់