ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ បើករថយន្តឡិចស៊ីស GS300 ពន្លះក្បាលនាគចែកផ្លូវបាក់២កង់!

ភ្នំពេញ: នារីវ័យក្មេងម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តគៀបជាប់រងការខូចខាតយ៉ាងដំណំ និងអ្នកបើកបររងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវសហពន្ធ័រុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តឡិចស៊ីសGS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-1731 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង លាន់ដូចរន្ទះ រថយន្តបង្កគៀបជាប់និងក្បាលនាគទៅមុខលែងរួច រងខូចខាតមួយកំណាត់មុខយ៉ាងដំណំ និងអ្នកបើកបររងរបួសធ្ងន់ត្រូវរថយន្តគ្លីនិកឯកជនដឹងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់