ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ស្លាប់ភ្លាមៗ ក្រោយពីធ្លាក់ពីលើអាគារខុនដូជាន់ទី៨!!!

បន្ទាយមានជ័យ: បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្រោយពីបានធ្លាក់ពីលើអាគារខុនដូរជាន់ទី៨ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះមានឈ្មោះ ZHANG JIANGSHAN ភេទប្រុស អាយុ២៧ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសពដល់កន្លែងកើតហេតុ ដោយបញ្ជាក់ថា ការស្លាប់របស់ជនជាតិចិនខាងលើ បណ្តាលមកពីការលោតសម្លាប់ ដោយមិនដឹងមូលហេតុនោះទេ៕

មតិយោបល់