ព័ត៌មានជាតិ

ជនសង្ស័យ ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាប់ពាក់នឹងករណីលួច

ព្រៃវែង: ជនសង្ស័យបាន ៦ នាក់ ត្រូ​វបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៨ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ ឃិន ខឿន ភេទប្រុស អាយុ ៥៣ឆ្នាំ នៅភូមិ អណ្តូងតាស្រែន ឃុំច្រេស មេសាង ខេត្តព្រៃវែង។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅក្នុងលួច ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី៤ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំ ក្នុងភូមិ សំដី ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ជនសង្ស័យទី១.ឈ្មោះ សល់ គុយ ភេទប្រុស អាយុ ២០ឆ្នាំ ភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ទី២. ឈ្មោះ រិន ជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រហារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ទី៣. ឈ្មោះ រិត ណូរា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភុមិពង្រ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ទី៤. ឈ្មោះ ខឿន ដារ៉ាភេទប្រុសអាយុ ១៩ឆ្នាំ ម្ចាស់ផ្ទះ។ ទី៥ . ឈ្មោះ ជី ធារី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអណ្ដូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងទី៦ . ឈ្មោះ ស ចន្ទដារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំស្មោងងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

វត្ថុតាងដកហូតបានរួមមានម៉ូតូ ៤ គ្រឿង និងដាវសាម៉ារ៉ៃ ចំនួន ២ ដើម ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្ត៕

មតិយោបល់