ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកគូទរថយន្ត បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់!

ប៉ៃលិន: ​ កាលពីវេលាម៉ោង៥និង​៣៥នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយ​កើតឡើងរវាងរថយន្តនិងម៉ូតូ នៅលើផ្លូវជាតិលេខ៥៩ ភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្ស២នាក់រងរបួស​។

អ្នកបើកបររថយន្តឈ្មោះ ម៉ោះ ភេទប្រុស អាយុ ៣២ឆ្នាំ បើកបររថយន្តម៉ាក FUSO ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ​ 3A-3622 បានគេចខ្លួន បន្សល់ទុករថយន្តនៅហ្នឹងកន្លែងកើតហេតុ។ ជនរងគ្រោះទាំង២មានឈ្មោះ​ វ៉េន ធឿន ភេទ ប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសធ្ងន់ បើកបរម៉ូតូម៉ាក HONDA DREAM C125 ស៊េរី​ឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-2030 ។ និងឈ្មោះ វ៉ាត ហុង ភេទ ប្រុស អាយុ ៤៥ឆ្នារស់នៅភូមិឃុំជាមួយគ្នា របួសធ្ងន់។

មូលហេតុ បណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នទៅបុកគូទរថយន្តពីក្រោយ។
​បច្ចុប្បន្ន វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់