ព័ត៌មានជាតិ

​រថយន្តបែនដឹកដីប៉ះជាមួយរថយន្តសាំយ៉ុងដឹកកម្មករកម្មការិនី រងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅលើ​ផ្លូវជាតិ​លេខ​៣!

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបែនដឹកដីនិងរថយន្តសាំយ៉ុងដឹកកម្មករកម្មការិនី នៅវេលម៉ោង៦និង៤០នាទីព្រឹក ​ថ្ងៃ​ទី០​៩ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣ ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។

ក្នុងករណីនេះ ជន​រង​គ្រោះ​​របួសធ្ងន់​និង​ស្រាល​យ៉ាងតិច​ពី​៧​ទៅ​១០​នាក់​ ហើយជនរងគ្រោះ​​​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរ​ស៊ុន​យ៉ា​ឃៀ​ល​ចម្ការ​ដូង​​។ បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងធ្វើការរុករករថយន្ត​បែន​ដឹក​ដី​ដែល​រត់គេច​ខ្លួន​៕

មតិយោបល់