ព័ត៌មានជាតិ

រថយន្តឡិចស៊ីស២គ្រឿងពន្លះគ្នាពេញទំហឹង ស្លាប់២នាក់និង២នាក់ទៀតរងរបួស!

ព្រះសីហនុ: នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យមាន​មនុស្ស២នាក់​ស្លាប់ និង២នាក់ទៀតរងរបួស នៅលើផ្លូវជាតិលេខ៤ ក្រុម១៥ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

​រថយន្តបង្ក​ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-7808 បើកបរដោយឈ្មោះ ផល ស៊ីណា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកហាងមនោរម្យ២ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ យស វ៉ាន់ឌី ភេទ ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ យោធា មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់កន្លែងកើតហេតុ​បុកនឹងរថយន្ត​ម៉ាក LEXUS RX300 ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2L-2376 បើកបរដោយឈ្មោះ ម៉ាត់ រី ភេទ​ប្រុស អាយុ​៥២ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន​៣នាក់៖
១-ឈ្មោះ នី នាង ភេទ ស្រី អាយុ ៤៧ឆ្នាំ មុខរបរលក់ដូរ(ប្រពន្ធអ្នកបើកបររថយន្ត) ។
២-ឈ្មោះ ម៉ាត់ សែ ភេទ ស្រី អាយុ ៣០ឆ្នាំ (កូនអ្នកបើកបររថយន្ត)
៣-ឈ្មោះ ម៉ាត់ សះរ៉ស់ ភេទ ស្រី អាយុ ២៦ឆ្នាំ មុខរបរ លក់ដូរ (កូនអ្នកបើកបររថយន្ត) អ្នករួមដំណើរទាំងអស់មានទីលំនៅជាមួយអ្នកបើកបររថយន្ត មានទិសដៅ ផ្ទុយគ្នា​។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស​២នាក់ និង រងរបួសមនុស្សចំនួន ​២នាក់ ស្រីម្នាក់​៖
១-ឈ្មោះ យស់ វ៉ាន់ឌី អ្នករួមដំណើរលើរថយន្ត LEXUS RX330 រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្រោយមកស្លាប់ ។
២-ឈ្មោះ ម៉ាត់ រី អ្នកបើកបររថយន្តLEXUS RX300 រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់ ។
៣-ឈ្មោះ ផល ស៊ីណា អ្នកបើកបររថយន្ត LEXUS RX330 រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។
៤-ឈ្មោះ នី នាង អ្នករួមដំណើរលើរថយន្តLEXUS RX300 រងរបួស ស្រាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ។
ចំពោះករណីនេះ វត្ថុតាងរថយន្តទាំង២គ្រឿងដែលរងការខូចខាត នគរបាលនាំយកមករក្សាទុកដើម្បីដោះស្រាយបន្តតាមនិតិវិធី៕

មតិយោបល់