ព័ត៌មានជាតិ

រថយន្តវីហ្គោបើកធ្លាក់ចិញ្ចើមផ្លូវ រួចបួងចង្កូតជ្រុលទៅបុករថយន្តដឹកថ្មក្រឡាប់ផ្ងារជើង!

ព្រះសីហនុ: នៅវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី០​៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត
នៅលើ​ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​១៦០-១៦១ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត ម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ កណ្តាល​2A-7171​ បើកបរដោយឈ្មោះ ឆេង ឈីមគង់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ជាងកញ្ចក់ មានទីលំនៅភូមិ២ សង្កាត់២ក្រុង-ខេត្តខេត្តព្រះសីហនុ(របួសស្រាល) បើកក្នុង​ទិសដៅ​ពីខេត្ត ព្រះសីហនុទៅភ្នំពេញ លុះម​កដល់កន្លែងកើតហេតុ​ បានធ្លាក់ចិញ្ចើមផ្លូវគ្រួសក្រហមហើយអ្នកបើកបរបានបួងចង្កូតឡើងវិញក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកនីសាន់ កង់ដប់ ពាក់ស្លាក​លេខ កោះកុង 3A-0246 ពណ៌ស ដឹកថ្ម បើកក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ សុខ ឌី ភេទប្រុស អាយុ​៣៩ឆ្នាំ មានទីលំនៅភូមិម៉ាត់សាយ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរថយន្តដឹកថ្មក្រឡាប់ផ្ងារជើងឡើងលើ ប៉ុន្តែអ្នកបើកបរមិនរងគ្រោះធ្ងន់ធ្ងរទេ រីឯរថយន្តវីហ្គោខ្ទាតធ្លាក់ពីលើផ្លូវជាតិ៕

មតិយោបល់