ព័ត៌មានជាតិ

បុរសម្នាក់រងរបួសក្បាលជង្គង់ បន្ទាប់ពីបើកម៉ូតូជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្តាលឲ្យបុរសម្នាក់រងរបួសក្បាលជង្គង់ ខណ:ដែលខ្លួនកំពុងធ្វើដំណើរដោយម៉ូតូមួយគ្រឿងដែលមានគ្នា២នាក់ តាមផ្លូវត្រង់រួចជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវទើបបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល​1U-7611 ជិះគ្នា២នាក់បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ មានរថយន្តម៉ាកកូរ៉ូឡា ពណ៌ពងមាន់ បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ​2T-1885
បានបើកឆ្លងផ្លូវក្នុងផ្លូវក្នុងទិសដៅពីលិចទៅកើតតែមិនទាន់ផុតផងក៏ត្រូវម៉ូតូជនរងគ្រោះមកបុកពេញទំហឹង បណ្តាលឲ្យម៉ូតូដួលខូចខាតផ្នែកខាងមុខ ចំណែករថយន្តច់ខូចខាតផ្នែកទ្វារក្រោយខាងឆ្វេងផងដែរ។

ក្រោយពេលពេលកើតហេតុ ដោយភាគីទាំងខាងសងសម្របសម្រួលគ្នានៅនឹងកន្លែងនៅតែមិនត្រូវទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានធើ្វការវាស់យកទុកអែបខាង និងជួយសម្របសម្រួលដល់ភាគីទាំង២ ទើបភាគីខាងរថយន្តព្រមសងសំណងចំនួន២៥ដុល្លារ នៅនឹងកន្លែងដើម្បីបញ្ចប់រឿង៕

មតិយោបល់