ព័ត៌មានជាតិ

យុវជនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បែរជាត្រូវភាគីបង្កអូសសពមកទម្លាក់ក្នុងប្រឡាយ

កំពង់ឆ្នាំង: ​ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានការប្រទះឃើញសពបុរសម្នាក់បានស្លាប់ ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ តែអ្វីដែលចម្លែកនោះ សពជនរងគ្រោះបែរជាត្រូវភាគីបង្ក អូសយកមកទម្លាក់ចោលក្នុងប្រឡាយហើយគេចខ្លួនបាត់ ស្របពេលដែលសមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះអាចនឹងជិះម៉ូតូទៅបុកជាមួយគោយន្តដឹកឈើ។​

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១០យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហមភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង។

សពជនរងគ្រោះមានឈ្មោះ សែ​ម សេះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជិះម៉ូតូ​ម៉ាក​ហុងដាសេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 1A-3071។

ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យនិងធ្វើកោសល្យវិច័យនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់