Post News Media ព័ត៌មានជាតិ ប្រជាពលរដ្ឋប្...

ប្រជាពលរដ្ឋប្រមាណ១៦០នាក់ ដែលពុលចំណីអាហារក្នុងពិធីបុណ្យសពអ្នកភូមិ ពេលនេះបានធូរស្បើយហើយ!

រតនគិរី: សមត្ថកិច្ចបានប្រាប់Post News ថា មានករណីមនុស្សប្រមាណជា១៦០នាក់ បានពុលចំណីអាហារនៅក្នុងពិធីបុណ្យសពអ្នកភូមិ បណ្តាលឲ្យកើតមានអាការ: ចុក រាក ក្អួត ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការភូមិដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យនិងព្យាបាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥នាទី រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ករណីពុលចំណីអាហារនេះ កើតឡើងខណ:ដែលមានកម្មវិធីបុណ្យសពអ្នកភូមិ ប៉ុន្តែដោយសារតែការបរិភោគខ្វះអនាម័យ ក៏បណ្តាលឲ្យមានការពុលអាហារ បណ្តាលឲ្យមនុស្សប្រមាណ១៦០នាក់ កើតមានអាការ: ចុក រាក ក្អួត ជាបន្តបន្ទាប់ ហើយភ្លាមៗនោះ ជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការភូមិ ដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យនិងព្យាបាល រហូតមកទល់ពេលនេះមានប្រជាពលរដ្ឋខ្លះបានមានអាការ:ធូរស្រាលវិញហើយ៕

Loading...