ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនជនសង្ស័យ១០នាក់ទៀតទៅកាន់តុលាការ ក្នុងសំណុំរឿង៧ករណី

ភ្នំពេញ: ជនសង្ស័យ១០នាក់បន្ថែមទៀតហើយ ដែលនគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជួនទៅតុលាការនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសំណុំរឿង៧ករណីផ្សេងគ្នា ក្រោយពីបញ្ចប់និតិវិធីសាកសួរ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១.អំពើលួចមានម្នាក់,ករណីទី២.បទល្មើសឆក់ មានម្នាក់, ករណីទី៣.ពីបទកាន់ដាវ១កែច្នៃដោយខុសច្បាប់មានម្នាក់ និង៤ករណីទៀតប្រើប្រាស់គ្រឿងញៀនមាន៧នាក់ សរុបទាំងអស់១០នាក់។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ទាំងករណីខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានធ្វើការបង្ក្រាបបានកន្លងមកក្នុងមូលដ្ឋានខណ្ឌសែនសុខ​ ហើយបានបញ្ចាប់និតិវិធី សាកសួរនិងកសាងសំណុំរឿង​បញ្ជូនទៅតុលានៅថ្ងៃនេះតែម្តង​។

លោកវរ:សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ​សូមសូមសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ
សែនសុខទាំងអស់ សូមជួយសហការណ៍ និងផ្តល់ដំណឹងមក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​ទាន់ពេលវេលាផង​ដែ​រ​៕

មតិយោបល់