Post News Media ព័ត៌មានជាតិ បុរសម្នាក់បើក...

បុរសម្នាក់បើករថយន្តស៊េរីទំនើប ស្លាកលេខ ភ្នំពេញ2AP-7997 បើកលឿនដល់ផ្លូវកោងបុកគងពីលើទ្រូងផ្លូវ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AP-7997 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ពីត្បូងមកជើង ដល់ផ្លូវកោង ក៏បានបុកខឿនផ្លូវ គងជាប់ពីលើបណ្តាលឲ្យរងការខូចខាត ។

ហេតុការណ៍នេះកើតឡើហនៅម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ករណីនេះមិនបណ្តាលឲ្យនរណាម្នាក់មានរបួសនោះទេ៕

Loading...