ព័ត៌មានជាតិ

ចោរដៃរហ័សម្នាក់ ជាប់ខ្នោះរបស់ប៉ូលិសក្រោយពីឆក់កាបូបនិងទូរសព្ទដៃពីជនជាតិកូរ៉េ ខណៈដែលបក្ខពួកជាច្រើននាក់គេចខ្លួនបាត់!​

ភ្នំពេញ: កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ បានធ្វើសកម្មភាពឆក់កាបូបនិងទូរសព្ទពីបុរសជនជាតិកូរ៉េម្នាក់ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ខណ:ដែលបក្ខពួកផ្សេងគ្នាគេចខ្លួនបាត់អស់ នៅចំណុចផ្លូវ១៨៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យទាំងនេះបានជិះម៉ូតូ២ទៅ៣គ្រឿងបានធ្វើសកម្មភាពឆក់កាបូបនិងទូរសព្ទពីបុរសជនជាតិកូរ៉េដែលបម្រុងឆ្លងផ្លូវបានសម្រេចហើយព្យាយាមគេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានម៉ូតូម៉ាកXR ស្លាកលេខ ភ្នំពេញ 1FS-3148។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់