Post News Media ព័ត៌មានជាតិ ​ឆ្លងចរន្តអគ្...

​ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅស្រុកបាកាន!

ពោធិ៍សាត់: កាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យ​ផ្ទះប្រជាពលរដ្ឋមួយខ្នងទំហំ​៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី រួមនឹងទ្រព្យសម្បត្តិ​​មួយចំនួន​អស់ទាំងស្រុង នៅ​ភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

​ម្ចាស់ផ្ទះឈ្មោះ សេង ស៊ុយ ភេទប្រុស​​ អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ កូយ មុំ អាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុ​។

​សម្ភារ:ខូចខាត៖ អង្ករ៥០គីឡូក្រាម,ខ្សែកមាស៥ជី,លុយខ្មែរ៣លាន៨០ម៉ឺនរៀល និងកង់ចំនួន៣គ្រឿង។
មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី​៕​

Loading...