ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ រអិលជើងធ្លាក់ពីលើគោយន្តបោកក្បាល​បាក់.កស្លាប់

​រតនគីរី: កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់រអិលជើងធ្លាក់ពីគោយន្ត បណ្តាលឲ្យបោកក្បាលបាក់.កស្លាប់​ នៅលើផ្លូវក្រាលគ្រួសក្រហម ភូមិប៉ា​​តត់ ឃុំសេដា ស្រុកលំផាត់ ខេត្ត​រតនគិរី។

​ជនរងគ្រោះមាន​ឈ្មោះ ខាំ ស ភេទប្រុស អាយុ១១ឆ្នាំ ​ជនជាតិទំពួន មុខរបរ​សិស្ស។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសាកសពរួចក៏បានប្រគល់ឲ្យឪពុកម្ដាយយកទៅធ្វើបុណ្យតាមព្រពៃណីជនជាតិ​ទំពួន​៕

មតិយោបល់