Post News Media ព័ត៌មានជាតិ រថយន្តម៉ាកដេវ...

រថយន្តម៉ាកដេវ៉ូ បុកជាមួយម៉ូតូសង់ បណ្តាលឲ្យនារី២នាក់ រងរបួសធ្ងន់!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥៧បេ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកដេវូ ពណ៌ស ស្លាកលេខគ្មាន បើកបរដោយឈ្មោះ យ៉ា ឧសភា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹង ស្រុកសង្កែ ខេត្តបាត់ដំបង បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1K-9283 បើកបរដោយឈ្មោះ ជិន ទ្បានីន ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង (របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជ្រឿន នីត ភេទស្រី អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង (របួសធ្ងន់)។

ចំណែកមូលហេតុបណ្តាលមកពីរថយន្តនិងម៉ូតូបើកស្របគ្នាមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបត់ឆ្វេងបណ្ដាលម៉ូតូរថយន្តត្រូវរងរបួសធ្ងន់២នាក់។

បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅពេទ្យបង្អែកស្រុកថ្មគោល។ ចំណែករថយន្តនិងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...