ព័ត៌មានជាតិ

ប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ មិនទាន់ធ្វើសកម្មភាពផង ក៏ត្រូវសមត្ថកិច្ចក្របូច.កចូលប៉ុស្តិ៍

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃ នៅវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចតាមផ្លូវណតប្រ៊ីត ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១.ឈ្មោះ ស្រី តក់ ភេទប្រុស អាយុ១៩ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុអៀន) និងទី ២.ឈ្មោះ សុខ ចម្រើន ភេទប្រុស អាយុ២៧ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុអៀន) ។

សម្ភារដកហូតបានរួមមាន៖ ដែកកែច្នៃកាច់បំផ្លាញសោរ.កម៉ូតូចំនួន១សម្រាប់ ម៉ូតូចំនួន ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យ២នាក់ កំពុងជិះម៉ូតូ០១គ្រឿង គ្មានស្លាកលេខឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យ ទើបកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចកម្លាំងក៏បាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់