Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះកម...

អគ្គិភ័យឆេះកម្ទេចអាចមន៍រណាច្រកទុកក្នុងបាវសម្រាប់យកធ្វើក្តាបន្ទះ ក្នុងរោងចក្រ ឡុង ស្រេង ផ្អើលទាំងយប់

ត្បូងឃ្មុំ: មានករណីអគ្គិភ័យមួយបានឆាបឆេះកម្ទេចអាចមន៍រណាច្រកទុកក្នុងបាវសម្រាប់យកធ្វើក្តាបន្ទះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងកងកម្លាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៤១នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងបរិវេណរោងចក្រ ឡុង ស្រេង ចំណុចឃ្លាំងផលិតក្តារបន្ទះផ្នែកខាងលិចឆៀងខាងជើង ក្នុងភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ចំនួន២គ្រឿង រថយន្តស្រុកត្បូងឃ្មុំ និងរថយន្តក្រុងសួង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង១០ម៉ែត្រគូប បានពន្លត់ភ្លើងឲ្យរលត់ជាស្ថាពរ ដោយពុំមានការខូចខាត និងរបួសដល់មនុស្សនោះទេ ៕

Loading...