Post News Media ព័ត៌មានជាតិ ប្រទះឃើញសពបុរ...

ប្រទះឃើញសពបុរសស្រវឹងខួបម្នាក់ ចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល!

បាត់ដំបង: នៅវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ក្រុមទី​៩ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីបុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួន(ចងក)។

ជនរងគ្រោះឈ្មោះ ញៀប ពេញ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ មុខរបរ កម្មករសំណង់។

​មូលហេតុ ស្រវឹងខួប ជនរងគ្រោះរស់នៅតែម្នាក់ឯង ។ សាកសពជនរងគ្រោះបានប្រគល់ឲ្យលោកមេភូមិស្វាជ្រុំ យកទៅធ្វើបុណ្យតាមប្រពៃណី៕​​

Loading...