Post News Media ព័ត៌មានជាតិ ​ឃាត់ខ្លួនជនស...

​ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណីលួច​និងដកហូតកាំភ្លើង១ដើម!

កណ្តាល: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់់ខ្លួន​ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ភូមិវែង ឃុំ ម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ០៣នាក់
១-ឈ្មោះកែវ ក្រូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន)។
២-ឈ្មោះសយ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល(ឃាត់ខ្លួន)។
៣-ឈ្មោះសយ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(គេចខ្លួន)។

ដោយមានបទបញ្ជាពី​លោកស្នងការរង និងមានការសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកណ្ដាល កងកម្លាំងជំនាញ បានធ្វើការឆែកឆេរ និងចាប់យកវត្ថុតាង ៖
១-កាំភ្លើងខ្លីម៉ាក CF98-9 លេខ៖ 00498007236
២-គ្រាប់ចំនួន២០គ្រាប់
៣-សំបកគ្រាប់ចំនួន ០១
៤-អាវុធ​ច្នៃបាញ់គ្រាប់កាំកង់០២ដើម
៥-ជញ្ជីងថ្លឹងថ្នាំញៀន០១
៦-ម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន ០៣កញ្ចប់ធំ
៧-ខោអាវប៉ារ៉ា ០១ កំផ្លេរ
៨-ឧបករណ៍ប្រើប្រាស់សារធាតុញៀន មួយចំនួន។

ជនសង្ស័យបានឆ្លើយថា ខ្លួនធ្លាប់ឲ្យឈ្មោះសយ ម៉ៅ ភេទប្រុសអាយុ២២ ឆ្នាំ និងឈ្មោះសយ យ៉ា ភេទប្រុសអាយុ២៤ឆ្នាំ អ្នកទាំង០២ នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើសកម្មភាព យកកាំភ្លើងម៉ាកCF98-9 របស់ខ្លួនទៅប្លន់យក បានម៉ូតូម៉ាក SERUS ១គ្រឿង ក្នុងកំឡុងខែ១០ឆ្នាំ២០១៨ មិនចាំថ្ងៃ។ ចំពោះកាំភ្លើងខ្លី ខ្លួនបានទិញពីឈ្មោះល័ក្ខ ភេទប្រុសអាយុខ្ទង់២៨ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស ​ទាក់ទងតាមទូរស័ព្ទចេញពីពន្ធនាគារ លក់(តម្លៃ២.០០០ដុល្លារ) ហើយគេប្រាប់ឲ្យខ្លួនទៅយកនៅទំនប់កប់ស្រូវ(ទិញដើមខែ០៨ឆ្នាំ២០១៨) និងជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ចំពោះមុខជនសង្ស័យមានដីកាចាប់ខ្លួនលេខ៖ ០១០ ដ.ក.ប.ច ខ/១៧ចុះថ្ងៃទី០៣ខែមករាឆ្នាំ២០១៨ពីបទ៖ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចេញដោយលោកចៅក្រម គឹម ម៉េង ។

នៅថ្ងៃទី១០.១១.២០១៨ វេលាម៉ោង១១.៣០នាទី កម្លាំងជំនាញស្រាវជ្រាវ ឃាត់ខ្លួនបានឈ្មោះសយ យ៉ានៅចំណុចភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ករណីនេះកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ចាត់ការតាមនីតិវិធី៕

Loading...