Post News Media ព័ត៌មានជាតិ នារីម្នាក់ខឹង...

នារីម្នាក់ខឹងម្ចាស់កង់បីបើកច្រឡំផ្លូវ ទាញដបស្ប៉ាយវាយបែកចិញ្ចើមហូរឈាមស្រោចខ្លួន

ភ្នំពេញ: នារីម្នាក់ក្នុងចំណោមគ្នាពីរនាក់ បានហៅម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ឲ្យដឹកខ្លួនមកម្តុំបេនឡានអូឡាំពិច ព្រោះតែខឹងម្ចាស់កង់បី បើកច្រឡំផ្លូវស្រាប់ទាញដបស៉្បាយ វាយបែកចិញ្ចើមហូរឈាមស្រោចពេញខ្លួន។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពី​វេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយព្រះស៊ីហនុ ចំណុចស្តុបអូរឡាំពិច ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះជាម្ចាស់កង់បី មានឈ្មោះ​ នៅ​ សុភក្ត្រ័ ​ភេទប្រុស​ អាយុ២៨ឆ្នាំ​មុខរបរត់កង់បីឥណ្ឌា​ ស្នាក់នៅម្តុំផ្សារដេប៉ូ​ខណ្ឌទួលគោក។
ចំណែកនារីជាជនបង្កមានឈ្មោះ គឹម ​ចាន់ធី ​ភេទស្រី​ អាយុ៣៣ឆ្នាំ​មុខរបនៅផ្ទះ ស្នាក់នៅជិតគីរីរម្យខណ្ឌចំការមន។

តាមប្រភពពីជនរងគ្រោះ ជាម្ចាស់កង់បី បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានបើកកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GZ-6834 បានដឹកនារីពីរនាក់ចេញម្តុំឡាលីន ជិតផ្សារអូរឬស្សី គោលបំណងមកផ្សារអូរឡាំពិច ដោយបើកតាមផ្លូវព្រះស៊ីហនុទិសដៅពីកើតទៅលិច លុះមកដល់ស្តុបអូរឡាំពិច គាត់ក៏បត់ឆ្វេងចូលផ្សារឡាំពិច ស្រាប់តែនារីដែលជនបង្ក បានស្រែកស្ដីឲ្យដោយប្រើពាក្យសម្ដីអសុរស ហើយឲ្យគាត់បត់ត្រលប់ក្រោយមកផ្ទះលេខ១៥ជាប់បេនឡានក្រុង ខណ:មកដល់ចំណុចកើតហេតុ គាត់ក៏បានឈប់ហើយបានទាស់សម្ដីគ្នាមួយប្រាវទៀត រួចនារីជាជនបង្កខឹង បូករួមទាំងស្រវឹងផងនោះ ក៏បានទាញដកស្ប៉ាយ ដែលដាក់ជាប់និងខ្លួន វាយមួយដបចំចិញ្ចើមខាងឆ្វេង បណ្ដាលឲ្យបែកហូរឈាមស្រោចមុខ ហើយគាត់ក៏មិនតបតទៅវិញដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ ស្រាប់តែនារីម្នាក់ដែលជាបក្ខពួក បានគេចខ្លួនបាត់សល់តែនារីជនបង្ក និងម្ចាស់កង់បីជាជនរងគ្រោះ ទើបសមត្ថកិច្ចបានឲ្យភាគីទាំងសងខាង ទៅប៉ុស្តិរដ្ឋាលវាល់វង់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

Loading...