ព័ត៌មានជាតិ

គោយន្ដកែច្នៃមួយគ្រឿង បើករអិលចុះពីជម្រាលផ្លូវឡើងភ្នំវត្តស្រះខ្ចៅ ស្លាប់ និងរបួសមនុស្សជាច្រើននាក់

កំពង់ធំ: កាលពីវេលាម៉ោង ៣ និង២៧នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់ នៅលើផ្លូវឡើងវត្តសុធារោរ័ត្ននារាម ហៅវត្តស្រះខ្ចៅ ភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យដឹងថា មនុពេលកើតហេតុមានគោយន្ដកែច្នៃមួយគ្រឿង បើកបរដោយឈ្មោះ ហ៊ិន ម៉ូវ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិមានាវ សង្កាត់ស្រយ៉ូវ ស្រុកសន្ទុក ខេត្តកំពង់ធំ មកដល់ចំណុចកើតហេតុ ស្រាប់តែរអិលធ្លាក់ជម្រាលផ្លូវឡើងភ្នំវត្តស្រះខ្ចៅ បណ្ដាលឲ្យក្រទ្បាប់ (រងរបួសស្រាល) គេចខ្លួនបាត់។ ចំណែកអ្នករួមដំណើរលើគោយន្ដកែច្នៃចំនួន ០៧នាក់៖
ទី១- ឈ្មោះ ឈុំ ស៊ីម ភេទប្រុស អាយុ៧០ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យឯកជន៥១៥ កំពង់ធំ) ត្រូវជាឪពុកក្មេកអ្នកបើកបរគោយន្តកែច្នៃ
ទី២-ឈ្មោះ ព្រំ ណាត ភេទស្រី អាយុ៦០ឆ្នាំ (របួសធ្ងន់)
ទី៣-ឈ្មោះ ជុំ គាម ភេទស្រី អាយុ៦១ឆ្នាំ (របួសធ្ងន់)
ទី៤-ឈ្មោះ ធាយ.យេន ភេទស្រី អាយុ៧៦ឆ្នាំ (របួសធ្ងន់)
ទី៥-ឈ្មោះ ឃុយ.ណាន់ ភេទប្រុស អាយុ៥៦ឆ្នាំ (របួសធ្ងន់)
ទី៦-ឈ្មោះ តុប.ថាវ ភេទស្រី អាយុ៧២ឆ្នាំ (របួសធ្ងន់)។
និងទី៧-ឈ្មោះ ទិត.គីន ភេទស្រី អាយុ៧៣ឆ្នាំ (របួសធ្ងន់) អ្នកទាំង០៧ នាក់ នៅភូមិ ឃុំជាមួយអ្នកបើកបរគោយន្ដកែច្នៃ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបឋម ដោយសារគោយន្តកែច្នៃចាប់ហ្វ្រាំងមិនជាប់ ហើយរអិលចុះពីជម្រាលផ្លូវឡើងភ្នំវត្តស្រះខ្ចៅ ទើបបណ្តាលឲ្យគោយន្ដកែច្នៃក្រឡាប់តែម្ដង៕

មតិយោបល់