Post News Media ព័ត៌មានជាតិ លួចបានវាគ្រាន...

លួចបានវាគ្រាន់ ដល់ប៉ូលិសតាមទាន់ ចូលប៉ុស្តិ៍ចឹងឯង!

ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្សារបឹងសាឡាងថ្មី ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។

ជនសង្ស័យឈ្មោះធូ ស្រីពេជ្រ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ១៩៥ ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរបុគ្គលិកក្រុមហ៊ុនហ្វេខាប់។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុង សុផល្លី ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៥៨ ផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរលក់ដូរ។

សម្ភារដកហូតទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ាកស៊ូហ្គា ពណ៌មាស១គ្រឿង ម៉ាក Nokia ពណ៌ខ្មៅ ០១គ្រឿង និងម៉ាកTrue ពណ៌ខ្មៅ១គ្រឿង ប្រាក់ចំនួន ១៣២,០០០រៀល និងប្រាក់ដុល្លារ ៥ដុល្លារ ដោយទូរស័ព្ទដៃម៉ាកស៊ូហ្គា ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

Loading...