Post News Media ព័ត៌មានជាតិ សម្រាប់បងប្អូ...

សម្រាប់បងប្អូនណាមានអត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់ សូមរួស​រាន់​ទៅ​បំពេញ​បែបបទ​ស្នើសុំ​ធ្វើថ្មីទាំងអស់គ្នា

ភ្នំពេញ: យោងតា​មផេកហ្វេប៊ុកអគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃក្រសួង​មហាផ្ទៃ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជ្រាបថា អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង២ភេទ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូចាស់​ទាំងអស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥ឆ្នាំ​ឡើង ដែល​ពុំទាន់​មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូថ្មី រួស​រាន់​ទៅ​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី នៅតាម​បណ្តា​ទីតាំង​ដូច​ខាងក្រោម៖

-ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ សង្កាត់ ឬ
-អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ
-ស្នងការដ្ឋាន​នគរបាលរាជធានី-ខេត្ត ដែល​ខ្លួន​រស់នៅ ឬ
-ស្នាក់ការ​ផ្តល់​អត្តសញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ នៅផ្សារ​ទំនើបអ៊ីអន​ម៉ល២សែនសុខ៕

Loading...