Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! ប៉ុនប៉ងធ្វើឃាតកម្មលើប្រពន្ធតែមិនសម្រេច ក៏យក​ខ្សែ​អង្រឹង​ចង​.​កសម្លាប់ខ្លួនឯង នៅនិង​ថ្នឹ​ម​ផ្ទះ

​ឧត្តរមានជ័យ: កាលពី​ម៉ោង​៤​និង​ ៥០នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ មានករណីប៉ុនប៉ងធ្វើឃាតកម្ម ដោយបុរស​ជា​ប្តី ​មាន​បំណងសម្លាប់​ប្រពន្ធ​ខ្លួនឯង ប្រុងយក​ពូ​ចៅ​ទៅកាប់​ចំ​កណ្តាល​ក្បាល និង​យក​ខ្សែភ្លើង​ឆក់​ថែម​ទៀត តែសំណាងល្អ​ប្រពន្ធមិនស្លាប់ ក៏​រត់គេច​ខ្លួន​ទៅ​ផ្ទះ​បងប្អូន​ឲ្យ​ជួយ បន្ទាប់មកបុរសជាប្តី ​បាន​យក​ខ្សែ​អង្រឹង​ចង​.​កសម្លាប់ខ្លួនឯង ​ជាប់​នឹង​ថ្នឹ​ម​ផ្ទះ ស្ថិត​នៅ​ភូមិ​កញ្ជ្រៀប ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល​។

ស្ត្រី​​រង​គ្រោះ​ឈ្មោះ​ ឡិ​ញ សា​រឿ​ន អាយុ​៤៨​ឆ្នាំ មានកូន​៤​នាក់ (​ស្រី​២​នាក់) បាន​រង​របួស​១​ពូ​ចៅចំ​កណ្តាល​ក្បាល ​ដេរ​ចំនួន​៨​ថ្នេរ និង​​របួស​ដោយ​សារត្រូវខ្សែភ្លើង​ឆក់​ផង​ដែរ។ រីឯ​ជនបង្កជា​ប្តី​ឈ្មោះ ជូ សំណាង អាយុ​៥៦​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (ស្លាប់)​។

សមត្ថកិច្ចបានឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ បុរសជាប្តី​បាន​និយាយ​ជាមួយ​ប្រពន្ធ​ថា យើង​ជិត​បែក​គ្នា​ហើយ រួច​ប្រពន្ធឆ្ងល់​ក៏សួរតបទៅ​​វិញ​ថា ហេតុ​អី​​យើងត្រូវ​បែក​គ្នា ខណ:​មិន​បានដឹង​ថា ប្តីខ្លួន​ប៉ុនប៉ងធ្វើអត្តឃាតចំពោះខ្លួនបែបនេះទេ។

ក្រោយ​ប៉ូលិស ​បានចុះធ្វើកោសល្យវិច័យ រួច​ប្រគល់​សព​​ទៅ​ឱ្យ​ក្រុម​គ្រួសារយក​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

Loading...