Post News Media ព័ត៌មានជាតិ ​ជល់​មាន់​ចាញ...

​ជល់​មាន់​ចាញ់​គេ ទារលុយ​វិញ​មិនបាន​ខឹង​យក​កាំបិត​កាប់ ​​រងរបួសធ្ងន់!​

កំពង់ស្ពឺ: នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​ហិ​ង្សា​ដោយ​ចេតនា​រវាង​អ្នក​លេងល្បែង​ជល់​មាន់​ផ្នា​ល់​គ្នា​រហូត​ឈានដល់​ថ្នាក់​យក​កាំបិត​មក​កាប់​បណ្តាលឲ្យបុរស​ម្នាក់​រងរបួស​ធ្ងន់ ​នៅ​ភូមិ​ព្រៃ​ពង្ររ ​ឃុំ​រកា​កោះ ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ។

​ជនសង្ស័យមាន​ឈ្មោះ ​ប៊ុន ​សីហា​ក់ ​ភេទ​ប្រុស ​អាយុ២៦ឆ្នាំ​រស់នៅ​ភូមិ​​​ឃុំកើតហេតុ។ ជនរងគ្រោះមាន​ឈ្មោះ ​យ៉ុង ​ផាត់​ភេទ​ប្រុស ​អាយុ៥២ឆ្នាំ ​រស់នៅ​ភូមិឃុំជាមួយគ្នា។
​​​
បច្ចុប្បន្ន ជនសង្ស័យ​​​កំពុង​រត់គេចខ្លួន កម្លាំង​ជំនាញ​ស្រុក​គងពិសី​សហ​ការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បន្ត​ស្រាវជ្រាវ​និង​តាម​ចាប់​ក្រុម​ជនសង្ស័យ​យកមក​ផ្ត​ន្តា​ទោស​តាមច្បាប់៕

Loading...