Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនបុរស...

ឃាត់ខ្លួនបុរសម្នាក់ ក្រោយយកដំបងឫស្សីវាយ​ប្រពន្ធ​រងរបួសធ្ងន់!

កណ្តាល: មានករណីហិង្សាក្នុងគ្រួសារមួយបានកើតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបុរសជាប្តីយកដំបងឫស្សីវាយក្បាលប្រពន្ធបណ្តាល​រងរបួសធ្ងន់ នៅ​ភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល​។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ខ្លួនប្តីយកមកសាកសួរតែម្តង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Loading...