ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកពាក់ស្លាកលេខ នគរបាល 2-5102 បុកម៉ូតូរបស់មេការហាងម៉ាស្សាម្នាក់ របួសធ្ងន់ហើយរត់បាត់!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿង ពាក់ស្លាកលេខ នគរបាល 2-5102 បានបើកបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ កំពុងជិះដោយបុរសម្នាក់ ជាមេការនៅហាងម៉ាស្សាមួយកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៥៩នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣១០ កែងនឹងផ្លូវ១៤៣ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូនិងស្លាកលេខរថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕ ​

មតិយោបល់