ព័ត៌មានជាតិ

យុវជន​ម្នាក់​ស្រវឹង​ស្រា​ បើកម៉ូតូសម្រុកបុករនាំងការពារចូលក្នុងកន្លែងប្រារព្ធពិធីប្រណាំងទូក​អុំនៅទី​រួមខេត្ដកំពង់ស្ពឺ​ សំឡុតគំរាមកំហែង​ ជេរប្រមាថ​ នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍​ត្រី ​និងមន្ត្រី​នគរបាលកំពុងតែឈរការពារ​ យ៉ាងចាស់ដៃ!

កំពង់ស្ពឺ: នៅរសៀល​ថៃ្ង​អាទិត្យ​ទី១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលាម៉ោង​៤និង៤០នាទី ​នៅចំណុចគោល​ដៅ​ការពារ​ មុខសាលាខេត្ដកំពង់ស្ពឺ​ មានករណីយុវជន​ទំពាំ​ង​ស្នង​ឫស្សី​ សរសេរ​ទ្រូង​របស់​ប្រទេស​ជាតិ​ម្នាក់​ឈ្មោះ​ វ៉ាត ណាវិន ភេទប្រុស អាយុ​២៧ឆ្នាំ រស់នៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកម៉ូតូ​ មួយគ្រឿង​ម៉ាក​ Honda Dream NCX C125 ពណ៌​ខ្មៅ​ ស្លាកលេខ​ កំពង់ស្ពឺ​ 1K-9539 គ្មាន​កញ្ចក់មើលក្រោយ​ គ្មាន​មួកសុវត្ថិភាព​ បានបើកបំបុករនាំងការពារក្នុងពិធី​ប្រណាំង​ទូក​អុំ​ ផ្កាចារ​នៅដងស្ទឹងព្រែ​កត្នោត​ និង​បានស្រែកឡូឡា​ ជេរប្រមាថដល់មន្រ្ដីនគរបាល​ដែលកំពុងតែបំពេញភារកិច្ចការពារ​ សន្ដិសុខ​​ ស​ណ្ដាប់ធ្នាប់​នៅគោលដៅ​ខាងលើ​ដោយបាន​ប្រើ​សម្ដី​អួតក្អេងក្អាង​ថាខ្លួនជាអ្នកស្រុកក្រាំងចេក​ ​នៅ​ឧដុង្គ​ ស្គាល់​អត់.! ​កុំចង់ខ្លាំង​ អា! នគរបាល​កំប៉ិកកំប៉ុក​ យើងចង់ជិះម៉ូតូចូលទៅវេទិការអុំទូក​ម៉េចមិនបាន​ ហេតុ​អីឃាត់ម៉ូតូដាក់បារាស់ហ្នឹងមានសុំថ្នាក់លើនៅ​ (​ បញ្ជាក់​ថានៅខេត្ដកំពង់ស្ពឺ​មាន​ការរៀបចំ​ពិធី​ប្រណាំង​ទូក​អុំ​ អបអរសាទរ​ក្នុង​ពិធី​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​ អកអំបុក​ សំពះ​ព្រះ​ខែ​ ជាបុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ ) ។

​ក្រោយឃាត់​ខ្លួន​យុវជន​ទំពាំង​ស្នង​ឫស្សី​ ជំនាញ​ចរាចរណ៍​ខេត្ដ​បានពិនិត្យឃើញថាយុវជននេះមានជាតិអាល់កុល​ 0.60​ មីលីក្រាមក្នុងមួយលីត្រខ្យល់​ដែលលើសពីកម្រិតនៃច្បាប់កំណត់​ ដែលត្រូវ​ធ្វើ​ការពិន័យជាប្រាក់ប្រមាណ​២០ម៉ឺន​រៀលគត់ និង​ដកហូតមធ្យោបាយយានជំនិះទុកមួយរយ:ពេល មិនគិតអំពីអំពើល្មើស​ (បទល្មើស​ព្រហ្មទណ្ឌ​)ករ​ណី​ពាក់ព័ន្ធ​បទល្មើស​ផ្សេងទៀត​ គឺត្រូវ​តែចាត់​ការតាមនីតិវិធី​។

បច្ចុប្បន្ន​យុវជន​ទំពាំង​ស្នង​ឫស្សី​ខាងលើ ត្រូវបាន​ជំនាញ​​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​៕

មតិយោបល់