Post News Media ព័ត៌មានជាតិ ចុម! ក្រុមក្ម...

ចុម! ក្រុមក្មេងទំនើងប្រើម៉ូតូកែច្នៃស៊ីម៉ាំងឲ្យលាន់ឭខ្លាំងខុសប្រក្រតីត្រូវសមត្ថកិច្ចឃាត់អប់រំ បែរជាគំរាមសមត្ថកិច្ចដោយអាងខ្លួនអ្នកធំ សំឡុតដកស័ក្តិនគរបាលចោល!!

កំពង់​ស្ពឺ: ក្រុម​ក្មេង​ទំនើង​បង្កការអុកឡុកក្នុងមូល​ដ្ឋាន​ក្រុង​ច្បារមន​ និងស្រុកសំរោងទង​ ត្រូវ​បាន​កងកម្លាំងនគរបាល​ ធ្វើការ​ឃាត់បង្រ្កាបបានជា​បន្ដបន្ទាប់។

​ជាក់ស្តែងនៅថៃ្ងទី១០-១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កម្លាំង​នគរបាល​អធិការ​ដ្ឋាន​ស្រុក​សំរោង​ទង​ឃាត់បានចំនួន​២គ្រឿង​ នៅលើផ្លូវលេខ​១៣០ ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក​ ១-ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ​1GM-57​9​7 ជារបស់ឈ្មោះ សៅ រដ្ឋា ភេទប្រុស អាយុ​ ១៧ឆ្នាំ នៅភូមិពេជ្រមុន្នី ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ២-ម៉ាក MSX ពណ៌ផ្កាឈូក គ្មានស្លាកលេខ ជារបស់ឈ្មោះ ស៊ុន តាក់ ភេទប្រុស អាយុ​ ១៧ឆ្នាំ​ នៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុ​ក​សំរោងទង បញ្ជូន​មកអធិការដ្ឋានដើម្បីធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​។

នាថៃ្ងអាទិត្យទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខសាលាខេត្តកំពង់ស្ពឺ កម្លាំងនគរបាលចរាចរណ៍បានឃាត់ម៉ូតូ​១​គ្រឿងម៉ាក Exciter ពណ៌ក្រហម​ គ្មានស្លាក​លេ​ខ បំពង់ស៊ីមាំងកែច្នៃខុសបច្ចេកទេសលាន់ឮខ្លាំង ជនសង្ស័យ​ជាម្ចាស់ម៉ូតូ​ ដែល​មានចរិតឫកពាថ្លៃជាងសំរាមបន្ដិច មិនព្រមសហការជាមួយសមត្ថកិច្ច ថែមទាំងគំរាមសមត្ថកិច្ចនគរបាលថាប្រយ័ត្នអស់បុណ្យស័ក្តិ​ នៅថៃ្ងក្រោយព្រោះតែចាប់ម៉ូតូរបស់គេ​។

បច្ចុប្បន្ន​នគរបាល​បានឃាត់ខ្លួនព្រមទាំ​ងម៉ូតូបានយកមករក្សាទុកបណ្ដោះអាសន្នរង់ចាំ​ការ​អន្ដរាគមន៍​ដើម្បី​ដោះលែង នៅការិយាល័យ​នគរបាលចរាចរណផ្លូវគោកនៃស្នងការដ្ឋាននគរ​បាលខេត្ដ​កំពង់ស្ពឺ៕