Post News Media ព័ត៌មានជាតិ ផ្អើលទាំងព្រឹ...

ផ្អើលទាំងព្រឹកព្រលឹម! អគ្គិភ័យបានឆាបឆេះម៉ូតូអស់២គ្រឿង!!!

ភ្នំពេញ: ផ្អើលទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក ខណ:ដែលអគ្គិភ័យមួយបានឆាបឆេះម៉ូតូអស់២គ្រឿងទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ផ្ទះអ្នកជិតខាង នៅវេលាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុទីតាំងខាងលើ មិនមានម្ចាស់ផ្ទះនៅនោះ គឺមានតែបន្ទប់អ្នកជួល ម៉ូតូ២គ្រឿង និងម៉ាស៊ីនបូបទឹក ទុកចោលនៅកន្លែងកើតហេតុ ភ្លាមនោះដោយសារតែសង្ស័យម៉ាស៊ីនបូបទឹកនោះមិនដកខ្សែភ្លើងចេញ ទើបបណ្តាលឲ្យឆ្លងភ្លើងមានការឆាបឆេះតែម្តង ដោយមានផ្សែងខ្មួលខ្មាញ់យ៉ាងខ្លាំង តែសំណាងល្អត្រូវបានប្រជាពលរដ្ឋសហការគ្នា នាំគ្នាបាញ់ទឹកពន្លត់ទាន់ពេលវវេលាវិញតែម្តង៕

Loading...