Post News Media ព័ត៌មានជាតិ ចុម! រថយន្តសា...

ចុម! រថយន្តសារ៉ែនរបស់ប៉ូលិសអន្តរាគមន៍ម្នាក់ សង្ស័យស្រវឹងបើកបុកក្បាលនាគចែកទ្រូងផ្លូវ រួចសង្ស័យថាដោះស្លាកលេខចេញ!

ភ្នំពេញ: តាមសេចក្តីរាយការណ៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តរថយន្តសារ៉ែន របស់ប៉ូលិសអន្តរាគមន៍ម្នាក់ ម៉ាករេវ៉ូ សង្ស័យស្រវឹង បានរេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ រួចអ្នកបើកបរថយន្តបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ ដោយមិនស្គាល់អត្តសញ្ញាណ ចំណែករថយន្តបង្កត្រូវបានគេសង្ស័យថាបានដោះស្លាកលេខចេញ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង២០នាទី យប់ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

Loading...