Post News Media ព័ត៌មានជាតិ នារីរូបស្រស់២...

នារីរូបស្រស់២នាក់ បើករថយន្តព្រុស បុកទម្លុះរបងផ្ទះប្រពលរដ្ឋ និងសម្ភារ:មួយចំនួនរងការខូចខាតយ៉ាងដំណំ!

ភ្នំពេញ: នារីរូបស្រស់២នាក់ បាន​ធ្វើដំណើរដោយរថយន្ដ​មួយ​គ្រឿង​ម៉ាកព្រុស ជ្រុលទៅបុករបងផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងពេញទំហឹង និងធ្លាយបុករះសម្ភារ:ក្នុងផ្ទះមួយចំនួនរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅតាមបណ្តោយផ្លូវជាតិលេខ​៦អា ក្នុងសង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោយចង្វា​រ​ រាជធានីភ្នំពេញ​​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ មានរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AL-4485 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុករបងផ្ទះ​ប្រជាពលរដ្ឋ​ដែលជាអ្នកប្រកបរបរជួសជុលម៉ូតូនៅជាប់ផ្លូវ ព្រមទាំងសម្ភារ:មួយចំនួនទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ នារី២នាក់ដែលរួមដំណើរជាមួយគ្នាក្នុងរថយន្តបង្ក ត្រូវបានសាច់ញាតិនាំចេញពីកន្លែងកើតហេតុ ។ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...