Post News Media ព័ត៌មានជាតិ រថយន្តពីរគ្រឿ...

រថយន្តពីរគ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

រតនគិរី: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង តែសំណាងល្អមិនបង្កឲ្យភាគីទាំងសងខាងរងគ្រោះឡើយ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្តោយផ្លូវជាតិលេខ៧៨ ទល់មុខនឹងធនាគារABA ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុមានរថយន្ដម៉ាក Ford Ranger មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខរដ្ឋ 202-1222 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េបត់ឆ្លងផ្លូវមកឆ្វេង ស្របពេលរថយន្តហ្វតមកដល់ ក៏បុកចំពីមុខពេញទំហឹង តែសំណាងល្អអ្នកជិះនៅក្នុងរថយន្ត មិនមានរងគ្រោះថ្នាក់នោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចខេត្ត បានចុះមកវាស់វែង ដោយយកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Loading...