Post News Media ព័ត៌មានជាតិ តណ្ហាបាំងមុខ!...

តណ្ហាបាំងមុខ! យុវជនម្នាក់ ទ្បើងទៅពួនសំងំលើផ្ទះក្មេងស្រីអាយុ ១៥ឆ្នាំ បំណងប៉ុនប៉នរំលោភសេពសន្ថវ: តែមិនសម្រេច

កណ្ដាល: កាលពីវេលម៉ោង១ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងរំលោភសេពសន្ថវមួយ បានកើតទ្បើងនៅខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ វ.ស.ណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យ ឈ្មោះសេង ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ បានយកសត្វឆ្កែទៅផ្ទះរបស់ជនរងគ្រោះ ដើម្បីធ្វើម្ហូបក្លែម ជាមួយបងថ្លៃជនរងគ្រោះ ក្រោយ មកជនសង្ស័យ បានឡើងទៅលើផ្ទះរបស់ជនរងគ្រោះ ពួនសំងំនៅកន្លែងជនរងគ្រោះដេក ជាមួយប្អូនស្រី ខណ:ជនរងគ្រោះ និងប្អូនដេកលក់ ជនសង្ស័យបានស្ទាបអង្អែលជនរងគ្រោះ បំណងរំលោភសេពសន្ថវ: តែប្អូនស្រីជនរងគ្រោះ ដែលដេកជាមួយភ្ញាក់ឃើញទាន់ បានស្រែកហៅឪពុកម្តាយឲ្យជួយ ភ្លាមនោះឪពុកម្តាយ និងបងប្អូនជនរងគ្រោះ បានស្ទុះទៅឃាត់ជនសង្ស័យ រួចទូរស័ព្ទប្តឹងមកកម្លាំងសមត្ថកិច្ច ឲ្យនាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

Loading...