Post News Media ព័ត៌មានជាតិ បុរសជនជាតិស្ប...

បុរសជនជាតិស្បែកខ្មៅម្នាក់ សង្ស័យបែកថ្នាំ ដើរស្រាតខោ ស្រែកឡូឡារ ផ្អើលសមត្ថកិច្ច ចុះឃាត់ខ្លួន

ភ្នំពេញ: ជនជាតិស្បែកខ្មៅម្នាក់សង្ស័យបែកថ្នាំ បានចុះពីលើរថយន្ត ហើយស្រាតខោចេញអង្គុយលើដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះឃាត់ខ្លួននៅវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅផ្លូវ១០១៩ កែងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសខាងលើ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណឡើយ តែបើតាមប្រភពពីសមត្ថកិច្ចប្រចាំការ គោលដៅខាងលើ បានប្រាប់ថា នៅមុនកើតហេតុ បុរសខាងលើ បើករថយន្តម្នាក់ឯងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ2AS-3117 ពីលិចទៅកើតលើផ្លូវសម្តេចជាស៊ីម ខណ:មកដល់ចំណុចផ្លូវកែងខាងលើ បានអែបរថយន្តទៅខាងស្តាំផ្លូវ រួចចុះដើរដោយស្រាតខោចេញ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកដំណើរតាមដងផ្លូវតែម្តង ។

ក្រោយកើតហេតុ បុរសជនជាតិស្បែកខ្មៅខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់នាំខ្លួនទៅសាកសួរនៅផ្នែកជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Loading...